ផ្តន្ទាទោស​ជនជាតិ​ចិន​៧​នាក់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​ចិន​៧​នាក់​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​២៥​ឆ្នាំ​រឿង​សមគំនិត ក្នុង​អំពើ​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ក្នុងនោះ​ម្នាក់​ជា​មេខ្លោង​រត់​គេ​ខ្លួន​។ ការប្រកាស​សាលក្រម​នេះ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​ដោយ​​លោក រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។
​ជនជាប់ចោទ​ទី​១.​ឈ្មោះ ចាំង សុង​ឈឹង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិ​ចិន ចៅក្រម​សំរេច​ឲ្យ​រួចផុត​ពីបទ​ចោទ​។ ទី​២.​ឈ្មោះ ជូ ជៀវ​ឡុង ភេទ​ប្រុស​ជនជាតិ​ចិន មេខ្លោង​រត់គេចខ្លួន​ចៅក្រម​សំរេច ដាក់ពន្ធនាគារ​២៥​ឆ្នាំ និង​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​។ ចំណែក​ជនជាប់ចោទ​៥​នាក់​ទៀត​ចៅក្រម​សំរេច​ដាក់ពន្ធនាគារ​ម្នាក់ៗ​១៥​ឆ្នាំ ទី​៣.​ឈ្មោះ ដាយ សៀវ​ហ្វី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិ​ចិន ទី​៤.​ឈ្មោះ ស៉ី អូ​ថុង ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ជនជាតិ​ចិន ទី​៥.​ឈ្មោះ ស៊ី ឈឹង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិ​ចិន ទី​៦.​ឈ្មោះ វ៉ាង ជី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិ​ចិន ទី​៧.​ឈ្មោះ លី ស៉ី​ហួរ ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​ជនជាតិ​ចិន​។​
​គួររម្លឹកថា កាលពី​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៥​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ឆែកឆេរ ផ្ទះជួល​លេខ​៤២ ផ្លូវ​១៧៣ ភូមិ​ទួលរ​ការ​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​រំដោះ​ជនរងគ្រោះ​ជនជាតិ​ចិន​ពី​នាក់​១.​ឈ្មោះ ហូ ឌី​យ៉ុ​ន និង ២.​ឈ្មោះ ចាន់ យន់ ពេល​លេងល្បែង​ចាញ់​អស់ ហើយ​ទៅ​ខ្ចីលុយ ពី​ឈ្មោះ ជូ ជៀវ​ឡុង ពេល​អត់លុយ​សង ជូ ជៀវ​ឡុង ចាប់​បង្ខាំង ឲ្យ​សងលុយ​វិញ​៕

fn-2016-11-03-10-32-18-0fn-2016-11-03-10-32-18-1