ម្តាយ​អប្រិយ​បំពេញ​ចំណង់តណ្ហា​បង្ក​កំណើត​អោយ​ទារិកា​ម្នាក់ ហើយ​យកទៅ​ផ្លុ​ង​ចោល​ស្លាប់​កណ្តាល​ព្រៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​អ្នក​ឡើងត្នោត​ម្នាក់​បាន​ប្រទះឃើញ​ទារិកា​អភព្វ​ម្នាក់​ដែល​ទើបនឹង​កើត​ត្រូវបាន​គេ​យកមក​វិច​ខ្ចប់​ជាមួយនិង​អាវ​ច្រក​កាបូប​ស្ពៀ​ពណ៍​ផ្កាឈូក តែ​អ្វីដែល​គួរអោយ​ស្តោក​ស្តោ​យ​គឺ​ទារិកា​នោះបាន​ដាច់ខ្យល់​ស្លាប់​រួចទៅហើយ​
​ហេតុ​កា​រ៍​នេះ​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​គុម្ព​ព្រៃ​មួយ​នៅមុខ​វត្ត​ជន្លង់ម្លូរ​ក្នុងភូមិ​ព្រៃរ​ងៀង​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរស​ឡើង​ត្មោ​ត​ដែល​បាន​ប្រទះឃើញ​ទារិកា​នោះ​ឈ្មោះ រឿន រ៉​ន អាយុ​៣៧​ឆ្នាំ​មុខរបរ​ជា​អ្នក​ឡើងត្នោត បាន​រៀបរាប់​អោយដឹង​មុនពេល​កើតហេតុ​រូប​ខ្លួន​ទៅយក​ទឹកត្នោត​ដូច​សព្វដង​នៅពេលដែល​ឆ្លងកាត់​កន្លែង​កើត​ក៏បាន​ប្រទះឃើញ​កាបូប​ស្ពៀ​ពណ៌​ផ្កា​ឈូ​មួយ​នៅក្បែរ​គុម្ព​ព្រៃ​ហើយ​រូប​បាន​ទៅ​បើក​មើល​ក៏​ឃើញ​ទារិកា​នៅក្នុង​នោះ​តែម្តង​ទើប​រាយការណ៍​ទៅ​អជ្ញាធរ​តែម្តង​។​
​ក្រោយពេល​កើតហេតុ​អជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បានរៀបចំ​សព​ទារិកា​នោះ​ទៅតាម​ប្រពៃណី​រីឯ​ប្រជាពលរដ្ឋ​បាន​ឧ​ទ្ទិ​កុសល​អោយ​សព​ទារិកា​នោះ​ទៅបាន​សុខក​ត្តិ​ភព កុំអោយ​ជាតិ​ក្រោយ​កើតមក​ជួប​ម្តាយ​បែបនេះ​៕

14907864_1786379284933967_675951037_o14957954_1786379264933969_1062471102_o14971690_1786379308267298_943504441_o