តុលាការ​សម្រេច​ឃុំខ្លួន​លោក គង់ មករា ពាក់ព័ន្ធ​ការលក់​ទ្រព្យសម្បត្តិ​រដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ លោក គង់ មករា និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ នួន ផល្លី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ លោក វេ​ង ហ៊ត់ សម្រេច​ឃុំខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ក្រោម​ការចោទប្រកាន់​ពីបទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត តាម​មាត្រា​៦០១ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​
​គួរ​បញ្ជាក់ថា លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ និង​បក្ខពួក​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​លក់​ទ្រព្យសម្បត្តិ​រដ្ឋ បន្ទាប់ពី​កោះហៅ ទៅ​សួរនាំ​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦៕

fn-2016-11-03-08-47-04-2