សំណុំរឿង​លោក ស៊ុត ឌី​ណា តុលាការ​បើកសវនាកា​រព្រឹកនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សំណុំរឿង​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ដែល​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុងការ​បំពេញការងារ​កន្លងមក​នោះ តុលាការក្រុង​ភ្នំពេញ​នឹង​បើកសវនាការ​កាត់ទោស​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​គួរ​បញ្ជាក់ថា តុលាការ​បាន​ចោទ​សម្រេច​ចោទប្រកាន់ លោក ស៊ុត ឌី​ណា ចំនួន​២​បទល្មើស រួមមាន​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​
​គួររម្លឹកថា លោក ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី​០៤ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ បន្ទាប់ពី​រកឃើញថា លោក​មានការ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយមាន​លុយ​រហូតដល់ ៧,២​លាន​ដុល្លារ​អាមេរិក និង​មាស​៣៣៩​តម្លឹង បន្ទាប់ពី​កាន់តំណែង​បាន​៣​ឆ្នាំ​៕

pisey-2017-08-01-full-e98