រាជធានីភ្នំពេញ៖បុរសជាសន្តិសុខម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះពីបទរំលោភសេពសន្ថវៈ ដែលការឃាត់ខ្លួនកើតឡើងនាវេលាម៉ោងកាលពីម្សិលមិញនៅមុខមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហ៊ួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា ឆៃ អាយុ២៤ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុន IPS មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ចំណែកឯក្មេងស្រីអនីតិជនជាជនរងគ្រោះ មានឈ្មោះ ម ស អ អាយុ១២ឆ្នាំ មានទីកន្លែងស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យបានឲ្យដឹងថា ខ្លួន និងក្មេងស្រីបានស្គាល់គ្នារយៈពេល១ខែ ដោយសារតែងតែអង្គុយជជែកគ្នាលេងជាញឹកញយនៅមុខមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហ៊ួរ ហើយក៏បានកើតចិត្តស្រលាញ់គ្នាទៅមក។ លុះដល់ថ្ងៃកើតហេតុ ពេលចេញពីធ្វើការទៅផ្ទះម្តាយមីង ខ្លួននិងក្មេងស្រីនោះបាននិយាយត្រូវរ៉ូវគ្នា ក៏បានទៅរួមរ័កដោយបានសម្រេចតែម្តង។
ដោយសារបាត់កូនស្រីមិនឃើញ ម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង លុះមកដល់ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។ បន្ទាប់ពីធ្វើការសាកសួររួចមក សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវនិង បានធ្វើសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕