លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ឧទ្ទាម​មូស្លីម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

ម៉ានីល​៖​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា មេដឹកនាំ​ហ្វីលីពីន​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ បាន​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កំពូល​របស់​ពួក​ឧទ្ទាម​មូស្លីម MNLF នៅឯ​វិមាន​ប្រធានាធិបតី​កាលពី​ម្សិលមិញ​។
​ជំនួប​នេះ​ធ្វើឡើង​បន្ទាប់​តុលាការ​ទីក្រុង​ម៉ានីល​បាន​ដក​ដីកាចាប់ខ្លួន​មេដឹកនាំ​មួយរូប​នេះ​ជា​បណ្តោះអាសន្ន លើ​បទចោទប្រកាន់​ជា​អ្នកដឹកនាំ​ការបះបោរ​ដ៏​បង្ហូរឈាម​។​
សារព័ត៌មាន​ដដែល​បញ្ជាក់ថា ជំនួប​ពិភាក្សាគ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​ដំណើរការ នៃ​ការផ្តល់​សន្តិភាព​នៅ​ទូទាំងប្រទេស របស់លោក​ប្រធានាធិបតី​។ ជំនួប​ក៏​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ បាន​បញ្ជា​ឲ្យ​តុលាការ ដក​ដីកាចាប់ខ្លួន​លោក Misuari ជា​បណ្តោះអាសន្ន​សិន ដើម្បី​លោក​ទាំងពីរ​អាច​ជួបពិភាក្សា​គ្នា​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​ការបះបោរ​នៅ​ភាគខាងត្បូង​ប្រទេស ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មកហើយ​នោះ​។​
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ហ្វីលីពីន​ក៏​ធ្លាប់បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមប្រឆាំង MNLF ផងដែរ ប៉ុន្តែ​មិនត្រូវ​បាន​គោរព​អនុវត្តន៍​តាម ដោយសារតែ​សភា​ក្នុង​រដ្ឋបាល​អាណត្តិ​មុន មិនអាច​អនុម័ត​ចេញ​នូវ​ច្បាប់ ដើម្បី​បង្កើត​តំបន់​មូស្លីម​ស្វយ័ត​មួយ នៅ​ភាគខាងត្បូង​ប្រទេស​៕

original_1478166166