រាជធានីភ្នំពេញ៖សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រយៈពេល៥ខែ និងពិន័យ៨០ម៉ឺនរៀល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះសាលាឧទ្ធរណ៍ចាប់ផ្ដើមបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
ទោះជាយ៉ាងណាលោក ហែម សុជាតិ មេធាវីមួយរូបក្នុងចំណោម៥រូប បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ការសម្រេចនេះមិនត្រឹមត្រូវនោះទេ ហើយក្រុមមេធាវីនឹងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត៕