ស្គាល់​អត្តសញ្ញាណ​សព​ដែល​ស្អុយរលួយ​នៅក្រោម​ស្ពាន​អូរ​ក្រសារ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

​ខេត្តកំពត​៖​ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា សព​បុរស​ដែល​គេ​ប្រទះឃើញ​នៅ​ព្រឹក​មិញ​នេះ​មានឈ្មោះ ឃឹម នី ហៅ​លក អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នករត់​តាក់ស៊ី​ពី​កំពត​-​ភ្នំពេញ រស់នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។​
​ស្នងការ​បាន​បញ្ជាក់ថា បុរសរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី ពី​កំពត​-​ភ្នំពេញ ហើយ​ត្រូវបាន​គេ​ប្លន់​សម្លាប់​យក​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-9811​។​
​លោក​បន្ថែមថា ឪពុកម្ដាយ​របស់​សាកសព បាន​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់គាត់​រត់​តាក់ស៊ី​រាល់ថ្ងៃ ប៉ុន្ដែ​២-៣​ថ្ងៃមុន ជនរងគ្រោះ​ទូរស័ព្ទ​ប្រាប់ថា មកដល់​កំពត​វិញ និង​ដឹក​ម៉ូយ​ទៅ​ភ្នំពេញ​វិញ (​ថ្ងៃ​តែមួយ​) លុះ​ចេញ​ទៅវិញ គឺ​បាត់​មិនឃើញ​ចូល​ផ្ទះ​ទេ ហើយ​ទូរស័ព្ទ​តេ​ចូល​តែ​មិន​លើក ដោយ​គាត់ (​ឪពុកម្ដាយ​) ស្មានតែ​ជនរងគ្រោះ ទៅ​ជួប​អតីត​ប្រពន្ធ​ដែល​លែងលះគ្នា​ជាង​១​ឆ្នាំ​ហើយ នៅឯ​ខេត្តព្រៃវែង ទើប​ពួកគាត់​មិន​ចាប់អារម្មណ៍​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​សព​បុរស​ម្នាក់​ក្នុង​សភាព​ហើមរលួយ ត្រូវបាន​ក្មេង​ឃ្លា​ល​គោ ប្រទះឃើញ​នៅ​ជិត​ស្ពាន​អូរ​ក្រសារ ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​៕

fn-2016-11-04-10-22-37-0