សាលក្រម​សំណុំរឿងលោក ហុង សុខ​ហួរ​ នឹងប្រកាសនៅរសៀលនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​រសៀល ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៉ី ពាក់ព័ន្ធ​ការ​បង្ហោះ​ឯកសារ​ក្លែង​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក សម រ​ង្ស៉ី​។
​គួ​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ចំពោះ​រឿងនេះ​រួចទៅហើយ​។ ក្នុងករណី​ដែល​តុលាការ​រកឃើញថា លោក ហុង សុខ​ហួរ ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ លោក ហុង សុខ​ហួរ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ផងដែរ​
​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​មាន​៖ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

maxresdefault