បែក​ថ្នាំ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋនៅស្រុកសំរោងទង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ភ្លាមៗ ក្រោយពី​ប្រើ​ហិង្សា​យ៉ាង​ញឹកញាប់ ហើយ​ចុង​ក្រោយនេះ​បាន​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​ដែល​កំពុង​រស់នៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុងភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​
​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថា ជនបង្ក​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ហួសកំណត់ ហើយ​តែងតែ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ លុះ​នៅ​ថ្ងៃកើតហេតុ ស្រាប់តែ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​តែម្ដង​។ នគរបាល​ថា ជនបង្ក​ឈ្មោះ នៅ វណ្ណៈ អាយុ​៣២​ឆ្នាំ មុខរបរ​ដើរ​ក្រៀវ​ជ្រូក​។​
​ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ ហើយ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ដ​៕

fn-2016-11-07-10-04-30-0fn-2016-11-07-10-04-31-2