លោក ហុង សុខហួរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ
រាជធានីភ្នំពេញ៖យោងតាមមន្ត្រីតុលាការបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុននេះបន្តិចថា តុលាការសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ មិនពិន័យជាប្រាក់ទេ។
គួរបញ្ជាក់ថា លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕