ប្រទះឃើញកម្មករ​ជាងដែក​ម្នាក់​ដេកស្លាប់​ក្នុង​តូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្មករ​ផ្សារ​ដែក​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ថ្កាប់​មុខ នៅក្នុង​តូប​លក់ដូរ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅត្រង់​ចំណុច​តូប​ផ្សារ​តូច​ផ្លា​ហ្សា ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ សង្ស័យ​ឆក់​ខ្សែភ្លើង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មាន ឈ្មោះ ពី​ន គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​ជាងដែក ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រាប​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។​
​ប្រភពពី​មិត្ត​រួម​ការងារ​ឈ្មោះ វីរៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាងផ្សារដែក ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​ធម្មតា​រូបគេ​តែងតែ ចេញមក​បើកទ្វារ តូប​ពី​ព្រលឹម​នាំ​ជនរងគ្រោះ​ធ្វើ​ការងារ​។ ព្រោះ​គេ​និង​ជនរងគ្រោះ​ស្នាក់នៅ​កន្លែង​ផ្សេងគ្នា ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នៅ​ខណៈពេល​រូបគេ​មក​បើកទ្វារ​តូប​ដើម្បី​ធ្វើការ​ងារ​ដូច​ថ្ងៃ​ធម្មតា​ស្រាប់តែ​បើកទ្វារ​តូប​ក៏​ប្រទះ ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​នៅក្រោម​ឡៅតឿ​ភ្លាម​នោះដែរ​រូបគេ​ស្មានតែ​ជនរងគ្រោះ​ខ្យល់គរ​ដួល​ក៏​ស្ទុះ​ទៅ​លើក​បំរុង​ដឹក​យកទៅ​សង្គ្រោះ​ដែរ​ប៉ុន្តែ​នៅ​ខ​ណះ​ពេល​រូបគេ​លើក​ជនរងគ្រោះ​ផ្ងារ​ឡើង ទើប​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅហើយ​រួច​គេ​ទូរ​សព្ទ័​ប្រាប់​ថៅកែ​ថា​ឈ្មោះ​ពី​ន​គា​ដេកស្លាប់​នៅក្នុង​តូប​ដោយ​មិនដឹង​មូលហេតុ​។​
​ចំពោះ ថៅកែ​របស់​ជនរងគ្រោះ​ឈ្មោះ គឹម សុជាតិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​(​មុខរបរ​ជាងដែក​)​ក្រោយពី​ទទួលដំណឹង​ថា មាន​កម្មករ​របស់ខ្លួន​ដេកស្លាប់​នៅក្នុង​តូប​របស់ខ្លួន​ភ្លាម​នោះគេ​ក៍៏​មកដល់​កន្លែងកើតហេតុ​ហើយ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​តែម្តង​។​
​ពាក់ព័ន្ធ​នឹង​ករណី​កម្មករ​ជាងដែក​ម្នាក់​ដេកស្លាប់ នៅក្នុង​តូប​ផ្សារ​ដោយ​គ្មាន​មូលហេតុ នោះ សមត្ថកិច្ច​ជំនាញ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ចុះ​ធ្វើ​កោសល្យវិច័យ​រួច​កម្លាំង​សមត្ថកិច្ច ជំនាញ​ក៍បាន​សន្និដ្ឋាន ថា ជនរងគ្រោះ​ស្លាប់​ដោយ​ចរន្តអគ្គិសនី ឆក់​នៅលើ​ឡៅតឿ​ធ្លាក់​មកក្រោម​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​ហើយ​នៅលើ​ខ្លួន​ជនរងគ្រោះ​មាន​ស្នាមរបួស​។​
​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សព​ត្រូវបាន សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក យកទៅ​ធ្វើបុណ្យ នៅឯ ស្រុកកំណើត​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​៕

image2