ខេត្តមណ្ឌលគិរី៖បុរសអ្នកជិះម៉ូតូដឆកម្នាក់ត្រូវម៉ូតូដួលសង្កត់ម្ចាស់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសង្ស័យមានមនុស្សដេញតាមប្រមាញ់ទារប្រាក់ពីអ្នកដាក់កុងត្រូលជជុះ។ ហេតុការនេះកើតឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិរការ ឃុំស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ គាន សុខន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិមានជ័យទី០៣ ឃុំស្រែចារ ស្រុកស្នូល ខេត្តក្រចេះ។
តាមប្រភពពីកន្លែងកើតហេតុដែលបានឃើញហេតុការណ៍ខាងលើឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកម៉ូតូដឹកឈើត្រូវបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចមួយចំនួនដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវ
ចាំដកតុងឬ(កុងត្រូលជជុះ)តាមបណ្តោយផ្លូវនៅក្នុងភូមិនឃុំខាងលើ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បច្ចុប្បន្នគាត់បានឃើញមានអ្នកដឹកឈើតាមម៉ូតូដូចហ្វូងគោក្របីក្នុងមួយថ្ងៃមិនតិចជាងពី(៥០-៧០)ម៉ូតូនោះទេ លើកលែងថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងដែលគេមិនបានឃើញម៉ូតូនោះដឹកឈើ។
តាមប្រភពជាក់លាក់មួយបានបញ្ជាក់ថា រាល់សកម្មដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់តាមម៉ូតូចេញពីភូមិរការ ស្រុកអូររាំង ខេត្តមណ្ឌលគិរីចូលទឹកដីស្នូលខេត្តក្រចេះនេះគឺយកទៅលក់ឲ្យឈ្មួញដ៏ល្បីឈ្មោះម្នាក់ជាមន្ត្រីយោធាមានខ្នងបង្អែកក្រាស់ណាស់ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើនៅស្រុកស្នួលឈ្មោះ គង់ គ្រឹង ហើយក៏គ្មានជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
លោក កុយ ចំរើន ម៉េប៉ុស្តិ៍ស្រែឈូកបានឲ្យដឹងថា ពិតជាមានសមត្ថកិច្ចជាច្រើនស្ថាប័នដែលគេមកទីនេះ
តែគេមានលិខិតបេសកម្មរបស់គេលោកគ្មានសិទ្ធហាមឃាត់គេឡើយ ។ មជ្ឈដ្ឋានទូទៅបានស្នើសុំឲ្យមានកិច្ចអន្ត្រាគមន៍ពីលោកអភិបាលខេត្ត មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់នៅខេត្តមណ្ឌលគិរី ហើយក៏ជាសារដ៏សំខាន់មួយផ្ញើជូនដល់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបាននិងកំពង់បំពេញបេសកម្មលើទឹកដីខេត្តក្រចេះនិងខេត្តមណ្ឌលគិរីមេត្តាចុះដល់ចំណុចទីតាំងខាងលើទប់ស្កាត់បង្ក្រាបឲ្យមានប្រសិទ្ធភាពផងកុំមើលរំលងចំណុចដែលកំពុងមានចារាចរណ៍ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យនេះឲ្យសោះ ៕