ដោយ៖ប៉ែន សុផល
បាត់ដំបង៖ការអនុវត្តជាប្រចាំតាមអនុសាសន៍ណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលបន្ទុកផែននគរបាលយុត្តិធម៌ បានដឹក នាំបញ្ជាដល់ក្រុមនគរបាល បង្ការបង្ក្រាបនៃស្នងការដ្ឋានដែលមានលោកអនុ សេនីយ៍ទោ ឈឿង គឹមសុងជាប្រធាន បានចេញប្រតិបត្តិការឃាត់ក្រុមក្មេង ទំនើងចំនួន ០២ក្រុមដែលកំពុងដេញកាប់ចាក់គ្នានៅតាមសួនសាធារណៈក្នុងក្រុបាត់ដំបងយ៉ាងអណាធិបតេយ្យនាវេលា ម៉ោង០០ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០១៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។
ក្នុងប្រតិបិត្តិការនេះ ឃាត់បានក្មេងៗទាំងអស់ ចំនួន ១៧នាក់ និងដកហូតដាវសាំម៉ូរ៉ៃ ចំនួន ០១ដើមផងដែរ ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនីស្នងការរងបានបញ្ជាក់ថា ក្រុម ក្មេងៗទាំងនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវនិងឈានដល់ធ្វើកំណត់ហេតុអប់រំណែនាំឲ្យឈប់ប្រព្រឹត្ត ហើយស្នើឲ្យ ឪពុក ម្តាយអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ៕
ក្រុមក្មេងទំនើងអុកឡុកសង្គម១៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន