ខេត្តបាត់ដំបងប្រារព្ធខួបលើកទី៦៣ទិវាឯករាជ្យជាតិ៩វិច្ឆិកា
ដោយ៖ប៉ែនសុផល
ខេត្តបាត់ដំបង៖នៅមុខសាលាខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះរដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធទិវាឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-២០១៦។ ពិធីនេះស្ថិតក្រោមវត្តមានលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការរងយោធភូមិភាគទី៥។
ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ សមាជិក ព្រឹទ្ធសភា រដ្ឋសភា អគ្គកុងស៊ុងវៀតណាមប្រចាំខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង សិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕