វ៉ាស៊ីនតោន៖សម្រាប់ថ្ងៃចុងក្រោយនេះទាំងលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរៀងៗខ្លួននៅក្នុងរដ្ឋសំខាន់ៗ ដែលអាចកំណត់ពីជោគវាសនាថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។
បើយោងតាមការសារព័ត៌មាន ABC ផ្សាយនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា លោក ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានធ្វើយុទ្ធនាការស្វែងរកការគាំទ្រចុងក្រោយនៅក្នុងរដ្ឋ Florida, North Carolina, Pennsylvania, New Hampshire និងរដ្ឋ Michigan ខណៈគូប្រជែង របស់លោកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ក៏បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Michigan, Pennsylvania, North Carolina និង New Hampshire ដូចគ្នាដែរ៕