រថយន្ត​យី​ឌុប​បើក​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​ស្លាប់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​រថយន្ត​ប្រភេទ​យី​ឌុប​ឡើង​ជែង​មិន​គោរព​ច្បាប់​ចរាចរណ៍ ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់​នៅ​និង​កន្លែង​។ សមត្ថកិច្ច​មូល​បាន​រាយការណ៍​អោយដឹងថា គ្រោះថ្នាក់​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​ធុន​យ៉ី​ឌុប​ឡើង​ជែង​ទាំង​មិនមាន​សុវត្ថិភាព ហើយ​បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​លិចទៅ​កើត បណ្តាលអោយ​ស្លាប់​ភាគី​ខាង​ម៉ូតូ​ម្នាក់​នៅ​ចំនុច​ក្រុមទី​២ ភូមិ​ពុកឆ្មា ឃុំ​អន្លុង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​យប់​ម៉ោង​៧ និង​០០​នាទី ថ្ងៃទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​។​
​ជនរងគ្រោះ​ស្លាប់​ជា​ម្ចាស់​ម៉ូតូ​ឈ្មោៈ​ឈៀ​ត ប៊ុន​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ របរ​ជាងផ្សារដែក រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ រីឯ​អ្នកបើកបរ​រថយន្ត​ក្រោយពេល​កើត​គេចខ្លួនបាត់​បើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ ៣A-២៤៧២​។​
​សាកសព​ជនរងគ្រោះ​ក្រោយពេល​កើតហេតុ​ត្រូវ​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ដោយឡែក​រថយន្ត​បង្ករ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រងចាំ​ការចូល​ខ្លួន​មក​ដោៈ​ស្រាយ​តាមផ្លូវ​ច្បាប់​របស់​ភាគី​៕

14959060_1788576064714289_819236427_o14971552_1788576074714288_957677718_o 14976238_1788576071380955_1954626367_o 15032612_1788576054714290_2077456207_n 15033566_1788576058047623_835100918_n