ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល ចាប់ឃាត់ខ្លួនដោយមានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះថា បានចាប់រំលោភចៅស្រីរបស់គាត់អាយុ០៤ឆ្នាំ។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៤៩នាទី នៅផ្ទះជនសង្ស័យ ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ផន អាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ០៤ឆ្នាំ មានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ(ជិតផ្ទះជនសង្ស័យ) ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើទាលបានឲ្យដឹងថា នៅថ្ងៃកើតហេតុម្តាយជនរងគ្រោះបានទុកកូនឲ្យជីដូនមើលថែដោយខ្លួនធ្វើការនៅរោងចក្រកាត់ដេរឯភ្នំពេញ ។ ចំណែកជីដូនបានទៅបង្រៀនសិស្សនៅសាលារៀនទុកចៅឲ្យនៅផ្ទះជាមួយមីងពេលជីដូនត្រឡប់មកដល់ផ្ទះវិញស្រាប់តែឃើញចៅដេកអស់កំលាំងខុសពីធម្មតាក៍យកចៅទៅងូតទឹកស្រាប់តែជនរងគ្រោះ(ចៅស្រី)ស្រែកយំយ៉ាងខ្លាំងហើយប្រាប់ជីដូនថា ឈឺក្រហាយនៅប្រដាប់ភេទខ្លាំណាស់ពេលមើលប្រដាប់ភេទចៅឃើញហើមប៉ោងក្រហមនិងដាច់ប្រហោងទើយកចៅស្រីទៅឲ្យគ្រូពេទ្យនៅមណ្ឌលសុខភាពឃំុឈើទាលពិនិត្យមើលពេលនោះគ្រូពេទ្យឃុំបានប្រាប់ថា ក្មេងស្រីនេះមានស្នាមហើមក្រហមដាច់ប្រហោងប្រដាប់ភេទមានគេចាប់រំលោភ។ ពេលនោះជីដូនជនរងគ្រោះបានសួរចៅស្រីថា អ្នកណាធ្វើអីចៅជនរងគ្រោះឆ្លើយថាប៉ាបងលីន(ជនសង្ស័យមានឈ្មោះខាងលើ)ជាអ្នកចាប់រំលោភ។
លោកនាយប៉ុស្តិបានបន្តទៀតថាក្រោយពីបានដឹងពណ៍មាននេះភ្លាមជីដូននិងម្តាយគ្មេងរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅវេលាម៉ោង២២និ៤៩នាទីថ្ងៃខែដដែលអោយជួយអន្តរាគមន៍។ ពេលទទួលបានពាក្យបណ្តឹងពីឈ្មោះ សុខ ម៉ារី ភេទស្រី អាយុ២៥ឆ្នាំ (ម្តាយជនរងគ្រោះ) មានទីលំនៅភូមិនិងឃុំកើតហេតុខាងលើក្នុងករណីរំលោភសេពសន្ថវៈកើតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១៥ និង៤០នាទីនៅចំណុចផ្ទះជនសង្ស័យក្នុងភូមិនិងឃុំកើតហេតុខាងលើរួចកំលាំងប៉ុស្តិនគរបាលឈើទាលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ.ឃុំបានចុះទៅនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនបានសារភាពថា ខ្លួនជាអ្នកប្រព្រឹត្តទេ។ ជនសង្ស័យបានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕