ហ្វីលីពីន៖កិច្ចសន្យាលើការនាំចូលកាំភ្លើងប្រហែល២ម៉ឺន ៦ពាន់ដើមពីក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក Sig Sauer Inc. ត្រូវបាន លោក រ៉ូទ្រីហ្កូ ឌូទើតេ ប្រធានាធិបតីហ្វីលីពីនបានបញ្ជាឲ្យលុបចោលកាលពីថ្ងៃម្សិលមិញ គ្រាដែលលោកថ្លែងសុន្ទរកថានៅវិមានម៉ាឡាកាណាំង។ នេះដោយយោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo។
លោកថ្លែងថា៖ “ខ្ញុំបញ្ជាឲ្យលុបចោលកិច្ចសន្យារបស់ប៉ូលិស។ ហើយយើងនឹងត្រូវស្វែងរកប្រភពដទៃទៀត ដែលមានតម្លៃថោកជាង អាចហើយប្រើប្រាស់បានយូរជាង និងល្អដូចកាំភ្លើងផលិតពីកន្លែងដែលយើងកំពុងបញ្ជាទិញហ្នឹង”។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sig Sauer ដែលតំណាងដោយក្រុមហ៊ុនក្នុងស្រុក InTrade Asia Pacific Corp គឺជាឈ្នះក្នុងការដេញថ្លៃលើកិច្ចសន្យាមានតម្លៃដល់ទៅជិត ៣៩លានដុល្លារ ក្នុងការផ្គត់ផ្គង់អាវុធដល់ប៉ូលិសហ្វីលីពីន៕