អគ្គិភ័យ​ឆេះ​កញ្ចុះ​ស្បូវ​៤​ខ្នង​នៅ​ភោជនីយដ្ឋាន​តន្ត្រី​ក្ដាមស្រែ​ម្ចាស់​ហាង​បិទទ្វារ​អត់​ឲ្យ​អាជ្ញាធរ​ចូល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2016 ក+ ក-

​ភ្នំពេញ​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ នៅក្នុង​ភោជនីយដ្ឋាន​យីហោ តន្ត្រី​ក្ដាមស្រែ បំផ្លាញ​កញ្ចុះ​ស្បូវ​សម្រាប់​ភ្ញៀវ អង្គុយ​ផឹកស៊ី​អស់​ចំនួន​៤​ខ្នង ដែល​បណ្ដាលមកពី​កម្ទេច​ផ្កាភ្លើង ជាង​ផ្សា​ដែល​ធ្លា​ក់លើ តែ​ក្នុង​ហេតុការណ៍​នោះ​ត្រូវបាន​បុគ្គលិក​យក​បំពុង​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ជាច្រើន​បំពុង ទើប​មិន​ប​ណ្តោ​ល​អោយ​រាលដាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ទេ តែ​អ្វីដែល​គួរអោយកត់សំគាល់​នោះ​គឺ​ម្ចាស់​ហាង​មិនបាន​សហការ​និង​អនុ​ញ្ញា​ត្ត​អោយ​អាជ្ញាធរ​ចូល​ឡើយ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នទី រសៀល ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​មិនមាន​នរណាម្នាក់​បាន​ដឹងថា នៅក្នុង​ហេតុ​ការ​ណ៏​នោះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រងរបួស ឬក៏​អត់ នោះឡើយ ព្រោះ​នៅ​ខណៈពេល​មានការ​ឆាបឆេះ ម្ចាស់​ហាង​រួម​នឹង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​នោះ បានរួម​គ្នា​ពន្លត់ មិនបាន​ពឹង​ផ្អែកលើ​រថយន្ត​ពន្លត់អគ្គីភ័យ​ទេ​និង​មិន​ទទួលយក ការ​អន្តរា​គម​ន៏​ពី​អាជ្ញាធរ​និង​សមត្ថ កិច្ច​ឡើយ​។ និយាយ​រួម​ម្ចាស់​ហាង​ខាងលើ បាន​ទាញ​ទ្វាររបង​និង​គ្រប​ស្ទង់​បិទ​ជិត មិន​អនុញ្ញាត​ឲ្យ នរណាម្នាក់​បាន​ចូលទៅ​ពិនិត្យមើល ពី​ស្ថានភាព​នៃ​ការឆាបឆេះ​នោះទេ​។ ធ្វើអោយ​ប្រជាពលរដ្ឋ ម្នាក់ៗ​បាន​ត្រឹម​ឈរ​នៅ​ខាងក្រៅ តោង​របង​អឺត​មើលទៅ​ខាងក្នុង​តែប៉ុណ្ណោះ ដោយ​ពួកគេ​និយាយថា បាន​ពន្លត់ភ្លើង​រលត់​វិញ​ហើយ​៕ បញ្ញា​

15034257_1788654214706474_1985233810_o15007574_1788654211373141_1750998554_o14976186_1788654204706475_1875663178_o14975794_1788654201373142_258502482_o