មេ​ឆ្នោត​ស្រស់ស្អាត​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កាលពី​រសៀល ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ល្បែង​ចាក់​កន្ទុយលេខ ឆ្នោត​ចំនួន​១​កន្លែង​ឃាត់​មេ​ឆ្នោត​១​នាក់ និង​វត្ថុតាង​មួយចំនួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​
ដោយយោង​តាម​អនុសាសន៍ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ក្រាប​រាល់​ល្បែងស៊ីសង ខុសច្បាប់ នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា និង​មានការ ណែនាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឧ​ត្ត​ម សេនីយ៍ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទ បញ្ជា​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​និង​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់ ដោយ​លោក​អនុ​សេនីយ៍ ទោ ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ​បាន​ចុះ​ធ្វើការ បង្ក្រាប​ល្បែង (​ចាក់​កន្ទុយ​លេខឆ្នោត​)​ចំនួន​១​កន្លែង​នៅ​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​បានអោយដឹង​ថា​៖​ក្នុង​កិច្ចប្រតិបត្តិការ បទល្មើស​ជាក់ស្ដែង​ខាងលើ​សមត្ថកិច្ច​ឃាត់ខ្លួន​មេ​កត់​កន្ទុយ​ឆ្នោត​ចំនួន​១​នាក់ ឈ្មោះ​គឹម ពី​យ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ រួម​និង​វត្ថុតាង​កត់​កន្ទុយលេខ​ឆ្នោត​មួយចំនួន​ផងដែរ​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​កត់​កន្ទុយលេខ​ឆ្នោត​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្តបាត់ដំបង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

15007695_1789090744662821_181869981_o15034103_1789090757996153_1720411274_o 15034271_1789090751329487_1348855945_o