លោក អូបាម៉ា អញ្ជើញលោក ត្រាំ មកសេតវិមាននិយាយរឿងផ្ទេរតំណែង
វ៉ាស៊ីនតោន៖សារព័ត៌មាន Channel News Asia បានចេញផ្សាយថា ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា នឹងជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីអាមេរិកដែលទើបតែជាប់ លោកដូណាល់ ត្រាំ នៅឯសេតវិមាននៅថ្ងៃនេះ ស្ដីពីការផ្ទេរតំណែង បន្ទាប់ពីបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះ និងក្រុមការងារបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជិតមួយឆ្នាំមកនេះ។
យោងតាមសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យខាងសេតតវិមាន លោក Josh Earnest បាននិយាយថា«ការធានា នូវការផ្ទេរតំណែងដោយសន្តិវិធីគឺជាមូលដ្ឋានគ្រឹះជាអទិភាព នៃការកំណត់ពីប្រធានាធិបតីថ្មីនៅដើមឆ្នាំក្រោយ នេះ ក៏ដូចជាជំនួបរវាងប្រធានាធិបតីផុតអាណត្តិ និងប្រធានាធិបតីថ្មី»៕