មាន​ករណី​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​ជាតិ​បោសសំអាត​មីន​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សេចក្តីរាយការណ៍​ជំហាន​ដំបូង​ឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​បាញ់​ជាច្រើន​គ្រាប់ ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៥៤ កែង​ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
​សេចក្តីរាយការណ៍​បន្ត​ថា ក្នុងករណីនេះ​បណ្តាល​ឲ្យ​ស្លាប់​មន្ត្រី​យោធា​ម្នាក់ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​ទៀតផង និង​របួស​ម្នាក់ ដែល​បណ្តាលមកពី​រឿង ស្នេហា​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ជនដៃដល់​មានឈ្មោះ សែន រដ្ឋា ថ្នាក់​អនុ​សេនីយ៍ បាន​បាញ់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុំ សុធា ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស​បណ្តាល​ឲ្យ​ស្លាប់ និង​ម្នាក់ទៀត របួស​ជា​ស្ត្រី​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ផ្តើមចេញពី​រឿង ស្នេហា​។​
​ទោះជា​យ៉ាងណា​ជនដៃដល់​ក្នុងករណីនេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាញ់សម្លាប់​ខ្លួនឯង​ផងដែរ​៕

2be450a2-4a63-414e-b460-7d97b3a6d22dfn-2016-11-10-10-40-35-1