ខេត្តកំពង់ស្ពឺ៖នារីវ័យក្មេងក្រមុំម្នាក់ដែលបានលួចលាក់ទៅសហាយស្មន់ជាមួយប្តីគេ ហើយពង្រត់គ្នាតាំងពីភ្នំពេញរហូតទៅដល់ស្រុកបរស៊ែត ទើបប្រពន្ធដើមនាំកូនទៅតាមទាន់កន្លែងដែលកំពុងក្រេបទឹកឃ្មុំជាមួយគ្នានៅក្នុងផ្ទះស្ថិតនៅភូមិសង្គ្រោមបូរ ឃុំបរស៊ែត ស្រុកបរស៊ែត ខេត្តកំពុងស្ពឺ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
តាមការរៀបរាប់ពីប្រពន្ធដើមបានអោយដឹងថា នារីវ័យក្មេងដែលលួចលាក់សាហាយស្មន់ជាមួយប្តីរបស់គាត់នោះឈ្មោះ ស្រី ណុច អាយុប្រហែលជា២៣ឆ្នាំ ជានារីកម្មកររោងចក្រ ស្នាក់នៅជិតវត្តអង្គមេត្រី ស្រុកអង្គស្នួល ខេត្តកណ្តាល នាងបានលួចទាក់ទងជាមួយប្តីរបស់គាត់អស់រយ:ពេលជាង៦ខែហើយ ហើយនាងបានលួងលោមប្តីរបស់គាត់លក់របស់របរគ្មានសល់ទើបរូបខ្លួនសង្ស័យក៏តាមដានរហូតដ៏ទីតាំងកើតហេតុខាងលើតែម្តង។
ក្រោយពេលកើតហេតុប្រពន្ធដើមបានហៅអាជ្ញាធរមូលដ្ឋានមកដោះស្រាយដើម្បីចរចាគ្នាថ្ងៃក្រោយ៕