ខេត្តសៀមរាប៖តុលាការបានសម្រេចឃុំខ្លួនមន្ត្រីអាជ្ញាធរអប្សរា៥នាក់ ដែលពាក់ព័ន្ធនឹងការកាប់ដើមគ្រញូងនៅឧទ្យានជាតិអង្គរខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់ពីសមត្ថកិច្ចបានចាប់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប។
លោកស្នងការរងនគរបាលខេត្តសៀមរាបដដែលរូបនោះបានបញ្ជាក់ថា តុលាការបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ៖ «ផ្តើមគំនិតប្រមូលផល អនុផល ព្រៃឈើជាប្រភេទឈើចំណាត់ថ្នាក់ ដែលមិនទាន់អនុញ្ញាតឲ្យប្រមូល»។
មន្ត្រីអាជ្ញាធរអប្សរាទាំង៥នាក់នោះ រួមមានទី១៖ ឈ្មោះ ឈ ថាណាត ជាអគ្គនាយករងអាជ្ជាធអប្សារា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធ៌មនិងបរិដ្ឋាន, ទី២៖ ឈ្មោះ ចេវ ផល ប្រធានការិយាល័យការពារបរិស្ថាន អាជ្ញាធអប្សារា ដែលត្រូវចាប់ខ្លួននៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា, ទី៣៖ ឈ្មោះ ឡី ជាតិ ជាអ្នកបើកបររថយន្ត អាជ្ញាធរអប្សរា, ទី៤៖ ឈ្មោះ ទូច តេត្រា ជាប្រធានការិយាល័យគ្រប់គ្រងហានិភ័យ ព្រៃឈើអាជ្ញាធរអប្សារា និងទី៥ ឈ្មោះ ខាន ង៉ិក ជាអ្នកបើកបរ រថយន្តអាជ្ញាធរអប្សារា ដែលត្រូវចាប់ខ្លួននៅពេលរសៀល។
ការចាប់ខ្លួនជនពាក់ព័ន្ធទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រោយពីកើតហេតុ។
សូមបញ្ជាក់ថា ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរ ដែលមានអាយុត្រូវបានគេលួចកាត់ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដើមគ្រញូងមាន អង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប៕