កីឡាករ​អុំទូក​២​នាក់​បាត់​ខ្លួន​ក្នុង​ទឹកទន្លេ​នៅមុខ​ព្រះបរមរាជវាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖ខណៈដែល​កម្លាំង​សមត្ថកិច្ច​ជាច្រើន​បាននិងកំពុង​ចេញ​ប្រតិបត្តិ​ការស្វែងរក​កីឡាករ​អុំទូក ២​នាក់​ដែល​បាន​បាត់​ខ្លួន​ទឹកទន្លេ ក្រោយពេល​ទូក ង របស់​ជនរងគ្រោះ បុក​ជាមួយ ទូក​ទេសចរណ៍ នៅមុខ​ព្រះបរមរាជវាំង ពេលដែល​កំពុង​សណ្តោង យកមក​អុំ​ប្រណាំង​សាកល្បង​នៅ​ព្រឹក​នេះ​។​
​តាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ជនរងគ្រោះ​២​នាក់ ក្នុងចំណោម​៩​នាក់ ដែល​នៅលើ​ទូក នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ ហើយ​នៅពេលនេះ​កម្លាំង​ប្រតិបត្តិការ បានចេញ​ជួយ​ស្វែងរក​ជាច្រើន អូប័រ​។​
​គួរ​បញ្ជាក់ថា ទូក ង មកពី​វត្ត​អម្ព​វ័​ន្ត ស្ថិតនៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ មាន​ឈ្មោះថា រស្មី​ស្រី​ស្រស់​ដា​ញ់​ទិព្វ​សែន​ជ័យ ពេល​សណ្តោង​មក ប្រណាំង​សាកល្បង នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្រាប់តែ​បុក​ជាមួយ ទូក​ទេសចរណ៍ បណ្តាល​ឲ្យ​លិច នៅមុខ​ព្រះបរមរាជវាំង​៕

fn-2016-11-11-08-47-05-0