ប្រជាពលរដ្ឋ​រិះគន់​ក្រុមហ៊ុន​ម៉ាស៊ីនកិនស្រូវ ​(​ខៀវ​ឃាង​) បង្ក​ផលប៉ះពាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ក្រុមហ៊ុន​ម៉ាស៊ីនកិនស្រូវ​(​ខៀវ ឃាង​)​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ថា​បាន​បង្ហុយ​លំអង​ស្រូវ​មកលើ​លំនៅដ្ឋាន​និង​បង្ហូរ​ទឹកស្អុយ​ចូល​ស្រះ​ទឹក​ពួកគាត់​ផង​។​
ប្រជាពលរដ្ឋ​លើកឡើងថា​៖​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​(​ខៀវ ឃាង​)​ខាងលើ​ហាក់បីដូចជា​គ្មាន​ការ​ឈឺឆ្អាល​អ្វី​សោះ​បណ្តោយអោយ​លំអង​ផេះ​ហុយ​កាន់តែខ្លាំង​ឡើងៗ និង​ទឹកស្អុយ​ហូរ​ចេញពី​ម៉ាស៊ីន​ឆ្លង​ចូល​ស្រះ​ពួកគាត់​ប្រើប្រាស់​មិនបាន ធ្វើអោយ​រង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សុខភាព​និង​កើត​ជំងឺ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។​
លោក អុន សំ​អា តំណាងអោយ​ប្រជាពលរដ្ឋ​បានលើកឡើង​ផងដែរ​ថា​ ជា​រៀងរាល់ថ្ងៃ​ក្រុមហ៊ុន​កិនស្រូវ​(​ខៀវ ឃាង​)​ខាងលើ​តែង​ធ្វើការ​២៤​ម៉ោង​លើ​២៤​ម៉ោង​មិនមាន​ពេល​សំរាក​ហើយ​ថែមទាំង​បាន​បង្ហុយ​លំអង​ស្រូវ​មកលើ​លំនៅដ្ឋាន​របស់​ពួកគាត់​ធ្វើអោយ​ហុយ​ចូល​បាយ ទឹក និង​ចូល​ច្រមុះ​នៅពេល​ដកដង្ហើម​ម្តងៗ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព​និង​ផ្លូវ​ដកដង្ហើម ហើយ​ម្យ៉ាងវិញទៀត បាន​បង្ហូរ​ទឹកស្អុយ​ចូលទៅក្នុង​ស្រះ​ជាច្រើន​ដែល​ពួកគាត់​បាន​រៃអង្គាស​លុយ​គ្នា​បូមទឹក​ដាក់​ដើម្បី​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​ថែម​ទៀតផង​។​
ហើយ​ក្នុងនោះដែរ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ ​និង​មន្ត្រី​ជំនាញ​ជួយ​មាន​វិធានការ​ឆាប់ៗ​ទៅលើ​ទីតាំង​ក្រុមហ៊ុន​កិនស្រូវ​ខាងលើនេះ​ផង​ដើម្បីអោយ​ពួកគាត់​បានរស់នៅ​ស្រួល​ប្រកបដោយ​សុខភាព​ល្អ​និង​គ្មាន​ជម្ងឺ​ផ្សេងៗ​ផង​។
ពាក់ព័ន្ធ​ទៅ​ការលើកឡើង​ខាងលើ លោក ប៉ង់ ណាប់ មេឃុំ​អូរ​តា​គី បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា​៖​បញ្ហា​រឿង​ទឹកស្អុយ​ហូរ​ចេញពី​រោង​ម៉ាស៊ីនកិនស្រូវ​ចូលទៅក្នុង​ស្រះ​ទឹក​ប្រជាពលរដ្ឋ​ខាង​លោក​ធ្លាប់បាន​ចុះទៅ​ធ្វើការ​នែ​នាំអោយ​ខាង​រោង​ម៉ាស៊ីន​ដឹក​ដី​យកមក​ចាក់​ទប់​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ​ដោយ​ខាង​រោង​ម៉ាស៊ីន​ចេះតែ​ពន្យារពេល​រហូត​ហើយ​ឆ្នាំនេះ​ព្រមព្រៀងគ្នា​និង​ចាក់​នៅ​ខែប្រាំង​នេះ ចំណែក ពាក់ព័ន្ធ​និង​ការ​ហុយ វិញ​លោក​ថា​ជាការ​ធម្មតា​ទេ​តែមាន​ខ្យល់​គឺ​តែងតែមាន​ហុយ​ប៉ះពាល់​ខ្លះ​ហើយ​ប៉ុន្តែ​មិន​ស្តី​ទេ​ខែប្រាំង​នេះ​គេ​និង​ចាត់ចែង​ធ្វើ​ហើយ​។​
ចំណែក លោក​ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ជំវិញ​ទៅ​និង​បញ្ហា​ខាងលើនេះ​លោក​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​១១​វិច្ឆិកា​នេះ​ថា​៖​បើសិន​ជាមាន​ករណី​ម៉ាស៊ីនកិនស្រូវ​ខាងលើ​ធ្វើអោយមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដូចជា​ការលើកឡើង​មែន​នោះ​សូមអោយ​ពលរដ្ឋ​ផ្តិតមេដៃ​មក​លោក​និង​ចាត់​អោយ​កូនចៅ​ចុះទៅ​មើល​ធ្វើការ​នោះ​ភ្លាម​៕

15032576_1789868221251740_2117920924_n15032626_1789868247918404_1237220970_n15049956_1789868237918405_1726495938_n14996529_1789868231251739_1877258156_n15057995_1789868267918402_352229495_n