សំណុំរឿង​មេឃុំ ស៊ា​ង ចែត តុលាការប្រកាស​សាលក្រម​ដើមខែ​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកាស​សាលក្រម នៃ​សំណុំរឿង លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​នៃ​គណបក្ស​សម រង្ស៊ី នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ ខាងមុខនេះ​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើកសវនាការ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កូតា​មកពី​គណបក្ស​សមរង្ស៊ី​នោះ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ទៅតាម​ចម្លើយ ដែល​អះអាង​នៅក្នុង​លិខិត​ចំហ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ​។
​ជាមួយគ្នានេះ​មេឃុំ​រូបនេះ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និង កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕

fn-2016-11-11-08-36-17-0