ដោយ៖ប៉ែន សុផល
បាត់ដំបង៖ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង៤.២០នាទី ទៀបភ្លឺ ថ្ងៃទី១២ វិច្ឆិកា ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំនុចភូមិអូគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបង្កដោយរថយន្តម៉ាក់នីសាន់ពណ៌ទឹកប៊ិចពាក់ស្លាកលេខត.0324-ភព2 បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមនោះអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចជំនាញបានដាក់ការសន្តិដ្ឋានថា អ្នកបើកបរមានសភាពងងុយដេក រថយន្តបង្កបានរត់ក្នុង ទិសដៅបញ្ច្រាស់គ្នាមកដល់ចំនុចកើតហេតុខាងលើបានរ៉េចង្គូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ2015 ពាក់ស្លាកលេខបាត់ដំបង1Q.9931អ្នកបើកបរដោយឈ្មោះញឹម ញឿន ភេទប្រុសអាយុ៣៤ឆ្នាំមានមុខរបរកាប់ជ្រូករស់នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបងរបួសបាក់ភ្លៅខាងស្ដាំ(របួសធ្ងន់)និងអ្នករួមដំណើរជាមួយឈ្មោះសូត្រ សុខាភេទស្រីអាយុ៣១ឆ្នាំមាន មុខរបរអ្នកលក់ដូរ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបងរបួសបាក់កំភួនជើងខាងស្ដាំ(របួសធ្ងន់)ជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង រីឯរថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ចជំនាញនាំយកទៅក្សាទុកនៅអធិការដ្ឋាននគបាលស្រុកមោងឫស្សីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕