ភ្នំពេញ៖ហេតុការណ៍គ្រោះចរាចរណ៍បានកើតឡើងក្នុងមួយពព្រិចភ្នែក បណ្តាលអោយយុវជនម្នាក់ដួលខ្ទាតចូលក្រោមកង់រថយន្តដឹកដីបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨និង៣២នាទីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅលើផ្លូវជាតិលេខ៣មុខក្លោងទ្វាវត្តជន្លង់ម្លូក្នុងភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ថូ ស៊ាវឡុង អាយុ២០ឆ្នាំស្រុកកំណើតនៅភូមិព្រែកពោធិក្រោមឃុំព្រែកពោធិ៍ស្រុកស្រីសន្ធខេត្តកំពង់ចាមជិះម៉ូតូម៉ាកវ៉េវRSXពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញៈ1GA.7362 ។ ចំណែកតៃកុងបើកបររថយន្តឈ្មោះ មាស បុរី អាយុ២៣ឆ្នាំមុខរបរបើកឡានរស់នៅភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោបើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខPP,0735បើកបរស្រប់ទិសគ្នា។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើហេតុគេឃើញម៉ូតូ២គ្រឿងបើកបរស្រប់ទិសគ្នាខណៈមកដល់ចំណុចកើតហេតុស្រាប់តែទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើដួលចូលក្រោមកង់រថយន្តដឹកដីខាងលើកិនបែកក្បាលស្លាប់ភ្លាមៗ រីឯម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោលចំណែករថយន្តបង្កនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់ដើម្បីរងចាំជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកធ្វើការវាស់វេងដោះស្រាយតាមផ្លូវច្បាប់៕ បញ្ញា