ដោយ៖ប៉ែន សុផល
បាត់ដំបង៖យោងតាមសមត្ថកិច្ចបានអោយដឹងថា គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១១ និង០០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកត្រូវបានស្គាល់សាវតារហើយបន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវអស់រយះពេល២ថ្ងៃកន្លងមក។
គួរបញ្ជាក់ថា គ្រោងឆ្អឹងសាកសពមិនស្គាល់សាវតារម្នាក់ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១១ និង០០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍មួយកន្លែងដែលជារបស់ ឈ្មោះ វ៉ាន់.សឹ៑មវ៉ាភេទប្រុសអាយុ30ឆ្នាំស្ថិតក្នុងក្រុមទី01ភូមិជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបងខណះពេលដែលម្ចាស់ដីឡូយកត្រាក់ទរ័មកឈូសឆាយស្មៅ ។
លោកប៉ាងហៀងអធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវអស់រយះពេល២ថ្ងៃត្រូវបានស្គាល់អត្តសញ្ញាណសាកសពនោះហើយ មានឈ្មោះ ខន ឃឿន ភេទ ប្រុស អាយុ២៩ឆ្នាំ។
យោងតាមការបំភ្លឺរបស់ឈ្មោះ យ៉ាន សុខន ភេទ ស្រី អាយុ៥៤ឆ្នាំ(ត្រូវជាម្តាយបង្កើតរបស់សព)បានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចនៅរសៀលថ្ងៃទី១៤ វិច្ឆិកាថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០ និង១០នាទី កូនប្រុសឈ្មោះ ខន សុឃឿន បានឲ្យគាត់កោសខ្យល់អោយព្រោះវាថាអត់ស្រួលខ្លួនពេលនោះរូបគាត់ក៏បានកោសខ្យល់ឲ្យពេលកោសខ្យល់ហើយវាចេះតែដើរនិយាយប្រាប់អ្នកភូមិថា មានគេមកយកវាទៅហើយ ។
លុះដល់ម៉ោង១៥ និង០០នាទី ថ្ងៃ.ខែ.ឆ្នាំដដែលកូនប្រុសរបស់គាត់បានដូរសម្លៀកបំពាក់ចេញ ដោយស្លៀកពាក់អាវយឺតដៃខ្លី ពណ៌លឿង ខោពណ៌ទឹកប៊ិច ជើងវែងនិងមានពាក់ខ្សែរដៃចាក់ពណ៌ផ្កាឈូកមានអង្កាំ ដើរចេញពីផ្ទះដោយនិយាយប្រាប់ថាមានគេមកយកវាហើយ ហើយចេញពីផ្ទះបាត់រហូតមិនដឹងទៅទីណាទេ ។
ប្រភពបន្តទៀតថា ដោយនាងមិនបានប្តឹងប៉ូលីសពីព្រោះកន្លងមកកូនប្រុសរបស់គាត់ធ្លាប់ដើរចេញពីផ្ទះបាត់១ខែ ទៅ២ខែ ទើបវាត្រឡប់មកផ្ទះវិញហើយវា មិនដែលមានទំនាស់ជាមួយអ្នកជិតខាងឬអ្នកផ្សេងណាម្នាក់នោះទេតែវាតែងតែផឹកស្រាស្រវឹងជាប្រចាំមិនដែលលុះថ្ងៃឡើយ។
បច្ចុប្បន្នគ្រោងឆ្អឹងសាកសពខាងលើត្រូវបានម្តាយនិងសាច់ញាតស្នើសុំយកទៅធ្វើបុណ្យតាមប្រពៃណី៕
គ្រោងឆ្អឹងសាកសពម្នាក់ប្រទះឃើញកន្លងមកត្រូវបានស្គាល់សាវតារហើយ