​ថៃ​ចាប់​ពលករ​ខ្មែរ​ច្រើន​នាក់​បញ្ជូនមក​ស្រុកកំណើត​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំងយោធា​របស់​ថៃ​នៅ​ថ្ងៃទី​១៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​១៦៥​នាក់​មកកាន់​ស្រុកកំណើត​វិញ​កាត់​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​លោក សៅ ប៊ុន​រឹទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង​បានអោយដឹងថា ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ទាំងអស់​ខាងលើ​ជាការ​លួច​ចូល​ខុសច្បាប់​ក្រៅពី​ច្រក​អន្តរជាតិ​ក្នុង​គោលបំណង​ទៅធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ ស្រប​ពេលដែល​សមត្ថកិច្ច​ថៃ​ត្រួតពិនិត្យ​ស្វែងរក​ពលករ​ធ្វើ​ចំណាកស្រុក​គ្មាន​ច្បាប់​អនុញ្ញាត​ទើប​មានការ​ឃាត់ខ្លួន​បញ្ជូន​មក​ស្រុកកំណើត​វិញ​តែម្តង​។​
​ពលករ​ខ្មែរ​ទាំងអស់​ដែល​សមត្ថកិច្ច​ថៃ​បញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​វិញ​នេះ​សរុប​ចំនួន​១៦៥​នាក់ មាន​ស្រី​ចំនួន​៦៥​នាក់​និង​ក្មេង​១៧​នាក់​ភាគច្រើន​រស់​តាម​តំបន់​ព្រំដែន ក្រោយពី​កា​រប​ញ្ជួ​ន​ដល់ទី​តាំង​មាត់ច្រក​កម្លាំង​នគរបាល​អន្តោ​ប្រ​វ​សន៍​មាន​វិធាន​ការណែនាំ អប់រំ​ហើយ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់ ហើយ​អោយ​ពួកគាត់​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​។​
​ប្រភពព័ត៌មាន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ហេតុការណ៍​ខាងលើ​បាន​រិះគន់​អង្គភាព​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​សមត្ថកិច្ច​តាម​ច្រករបៀង​តំបន់​ព្រំដែន​មិនបាន​យកចិត្តទុកដាក់​រឹតបណ្តឹង​ការចេញចូល​ដោយ​ប្រថុយប្រថាន​ជាហេតុ​បង្ករ​ការគ្រោះថ្នាក់​របស់​ពលករ​ឡើយ​អោយតែ​ទទួល​លាភសក្ការៈ​មិន​ខ្វល់​៕

15045712_1791720294399866_1534518665_n 15046422_1791720291066533_2085420173_n 15050159_1791720277733201_206082252_n 15086318_1791720281066534_338213141_n