ស្គាល់អត្តសញ្ញាសាកសពដែលប្រទះឃើញនៅក្នុងគំនរសំរាមហើយ
រាជធានីភ្នំពេញ៖សាកសពដែលអ្នករើសអេតចាយប្រទះឃើញ រុំក្រណាត់ជិតចេញតែជើងនៅលើគំនរសំរាមនៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខព្រឹកមិញនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក «ក្លិប55» នៅម្ដុំក្រោយក្រុមហ៊ុន Cellcard ស្ថិតក្នុងខណ្ឌដូនពេញ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១៤៧ ក្រុម២ ផ្លូវលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប៉ូលិសបានសន្និដ្ឋានថា ជនរងគ្រោះនេះ បានស្លាប់ដោយសារករណីឃាតកម្ម។
បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវបន្ដ ដើម្បីរកមូលហេតុពិតប្រាកដ៕