បាញ់​៣​គ្រាប់​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស​ប្លន់​ទ្រព្យសម្បត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

​ខេត្តកំពត​៖​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធិ បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​៤​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ទិញស្រូវ​មួយកន្លែង ដោយ​បាញ់ប្រហារ​៣​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ធ្នង់ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត​។​
​លោកស្នងការ​បន្តថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ឌុន ធី​ម អាយុ​៤២​ឆ្នាំ ដោយ​ក្នុងនោះ​ក្រុមចោរ​បាន​បាញ់ប្រហារ​ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស​ប្រអប់ជើង​ខាងស្ដាំ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​
​លោកស្នងការ​បន្ថែមថា ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ក្រុមចោរ​បាននាំគ្នា​រត់គេច​ខ្លួន​បាត់ស្រមោល ដោយ​មិនបាន​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​នោះទេ​។ លោកស្នងការ​បញ្ជាក់ថា ក្រុមចោរ​ប្រដាប់អាវុធ​នេះ ធ្វើ​សកម្មភាព​ដោយ​ថ្នើ​រ​ជើង ដើរ​លុយ​ទឹក​មកពី​ខាងក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ​។​
បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​របស់លោក និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែង​ក្រុម​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​៕

fn-2016-11-17-08-09-40-1fn-2016-11-17-08-09-40-0