សំណុំរឿង លោកស្រី ថាក់ ឡា​នី តុលាការ​ប្រកាស​សាលក្រម​នៅ​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តាម​គម្រោង​នា​រសៀល​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង លោកស្រី ថាក់ ឡា​នី ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​មិនមាន​មូលដ្ឋាន​។​
​អ្នកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរ​ង្ស៉ី ត្រូវបាន​តុលាការ​ចោទ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បន្ទាប់​លោកស្រី​និយាយ​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា ជា​អ្នកបាញ់​សម្លាប់ លោក កែម ឡី នៅក្នុង​វេទិកា​មួយ​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦៕

fn-2016-11-17-08-40-05-0