អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ក្នុងអំឡុង​សង្គ្រាម​នៅ​វៀតណាម​ទទួលមរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នៅក្នុង​ជំនាន់​ប្រធានាធិបតី​ទី​៣៧ នៃ​សហរដ្ឋអាមេរិក លោក Melvin Laird បានទទួល​មរណភាព​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​នេះ​ក្នុង​វ័យ ៩៤​ឆ្នាំ​នៅ​រដ្ឋ​ផ្លូ​រី​ដា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​លោក Laird បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ចាប់ពី​ឆ្នាំ​១៩៦៩ ដល់ ឆ្នាំ​១៩៧៣ អំឡុង​ពេលដែល​សង្គ្រាម​វៀតណាម​បាន​បង្ក​ឲ្យ​មាន ការធ្វើ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក ហើយ​ជាងនេះទៅទៀត​សង្គ្រាម​ដែល​កាលនោះ បាន​ហែកហួរ​ប្រទេស​វៀតណាម​ជា​ពីរ​ចំណែក​បាន​បណ្តាល​ឲ្យ​អាមេរិក ខាតបង់​ធនធាន​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ និង​បាន​បាត់បង់​កម្លាំង​ទ័ព​របស់ខ្លួន​រាប់ម៉ឺន​នាក់​នៅក្នុង​សង្គ្រាម​បរទេសមួយ​នេះ​៕

hrbbzj_