ខ្ចី​ម៉ូតូ​ជិះ​ទៅផ្ទះ​មុន បែរជា​យកទៅ​បាត់​មិន​ត្រលប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2016 ក+ ក-

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​បាន​រំលោភសេចក្តីទុកចិត្ត ពីបទ​ខ្ចី​ម៉ូតូ និង​យកលុយ​ចំនួន​១២០​ដុល្លារ​ទៅ​បាត់ ដែល​ហេតុការណ៍​កើតឡើង​តាំង​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦​នៅ​ចំណុច​រោងចក្រ​ស្បែកជើង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រ​សាង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​ឈ្មោះ ទិច រិទ្ធី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់នៅ​មិន​ពិត​ប្រា​ដក ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ មន ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រ​អញ្ចាញ​២ សង្កាត់​ត្រ​ពាំ​ក្រ​សាង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅមុន​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ទៅធ្វើ​តេស្ត​ចូលធ្វើការ​រោងចក្រ ហើយក៏​ត្រលប់​ទៅផ្ទះ​វិញ​ដោយ​ខ្ចី​ម៉ូតូ សុំ​ជិះ​ទៅផ្ទះ​មុន ស្រាប់តែ​ទៅ​បាត់​រហូតមកដល់​ថ្ងៃនេះ​មិនឃើញ​ជិះ​ត្រលប់​មកវិញ ហើយ​រូប​ខ្លួន​បាន ព្យាយាម​ទាក់ទង​ទៅ​មិនបាន​ក៏​សម្រេច​ទៅ​ដាក់​ពាក់​បណ្តឹង​តែម្តង​។ រីឯ​សំភារៈ​ត្រូវ​ជនសង្ស័យ​យកទៅ​នោះ​មាន​លុយ​ចំនួន​១២០​ដុល្លារ និង​អត្ត​ស​ញ្ញណ​នៅក្នុង​កែបម៉ូតូ​ដែរ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ជនសង្ស័យ​ខាងលើ​ដើម្បី​ចូលខ្លួន​ដោះស្រាយ​៕ បញ្ញា​

15139798_1792681030970459_1185072882_n15134244_1792681027637126_1604908164_n