បាក់ស្រុតអណ្ដូងរ៉ែនៅតួកគីសលាប់៣នាក់ និង១៣នាក់ជាប់គាំង
តួកគី៖មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់ ខណៈដែល១៣នាក់ផ្សេងទៀតជាប់គាំងនៅក្នុងអណ្ដូងនោះនៅឡើយ ក្នុងហេតុការណ៍បាក់ស្រុតអណ្ដូងរ៉ែស្ពាន់មួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសតួកគីកាលពីយប់មិញនេះ។
អាជ្ញាធរនិយាយថា អណ្ដូងរ៉ែរបស់ឯកជននៅជិតទីក្រុងស៊ើវ៉ា នៅខេត្តស៊ើត នេះបានបាក់ធ្លាក់ក្រោយពីមានគ្រោះថ្នាក់បាក់ស្រុតដីមួយកន្លែងនៅក្នុងតំបន់នោះ។ ក្រោយពីមានគ្រោះថ្នាក់នេះហើយ អាជ្ញាធរមូលដ្ឋានបានបញ្ជូនរថយន្តសាមុយនិងក្រុមអ្នកជួយសង្គ្រោះទៅកាន់កន្លែងនោះ ហើយក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពកម្មករជីករ៉ែចំនួន៣នាក់នៅកន្លែងកើតហេតុ។
ទោះជាយ៉ាងណាភ្លាមៗនោះអាជ្ញាធរមូលដ្ឋានមិនទាន់ដឹងពីមូលហេតុពិតដែលនាំឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ៕