រុស្ស៊ី​វាយប្រហារ​តាម​អាកាស​ទៅលើ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​មួយចំនួន​នៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2016 ក+ ក-

​រុស្ស៊ី​៖​ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​ពីថ្ងៃ​ម្សិលមិញ​ថា គ្រាប់​មី​ស៊ី​ល​ដែល​បាន​ទម្លាក់​ពីលើ​យន្តហោះ​រុស្ស៊ី​ប្រភេទ Tu-95MS បាន​ធ្លាក់​ត្រូវ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​គោលដៅ​ផ្សេងទៀត​នៅក្នុង​ផែនការ​វាយប្រហារ​មួយចំនួន​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​។​
​ជាមួយគ្នានេះ​មី​ស៊ី​ល​មួយចំនួនទៀត​ត្រូវបាន​បាញ់​ចេញពី​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ខណៈ​យន្តហោះ​មួយចំនួន​ត្រូវបាន​បញ្ជូន​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​នៅ​ប្រទេស​រុស្ស៊ី​ដោយ​ធ្វើដំណើរ​ចម្ងាយ​១​ម៉ឺន​១​ពាន់​គីឡូម៉ែត្រ​ដោយ​ចាក់​ប្រេង​តាមផ្លូវ​ធ្វើដំណើរ​ចំនួន​២​ដង​។​
​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា គោលដៅ​ដែល​ត្រូវធ្វើ​ការ​វាយ​ប្រ​ហរ​ទាំងនោះ​មានដូចជា​កន្លែង​ធ្វើ​ប្រតិបត្តិការ ឃ្លាំង​ស្តុក​គ្រឿងផ្ទុះ​ដូចជា​អាវុធ គ្រឿងផ្ទុះ និង​កាំភ្លើង​ព្រមទាំង​កន្លែង​ផលិត​អាវុធ​ផងដែរ​៕

808ceeb42ae1532ab9bf31d259dd8d8c_l