គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈមួយចំនួន
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈមួយចំនួនក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈមួយចំនួន ដែលនឹងពិភាក្សារួមមាន ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការ គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំរៀបចំរបៀបវារៈខាងលើ សម្រាប់ប្រជុំសភាពេញអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕