សន្តិសុខ​ផ្សារ​បាន​ឡែ​ម​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ​ខ្មែរ​រងរបួស​ធ្ងន់​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ទ​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​ផ្សារ​បាន​ឡែ​ម ភូមិ​បាន​ឡែ​ម ឃុំ​ទេព​និមិត្ត ស្រុក​ប៉ូង​ណា​ម​រ៉​ន ខេត្ត​ច័ន្ទ​បុរី ជាប់​ព្រំប្រទល់​ស្រុក​កំរៀង សន្តិសុខ​ផ្សារ​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ​កម្ពុជា​បណ្តាលអោយ​រងរ​បួស​ធ្ងន់​ចំនួន​០៣​នាក់​។​
​ជនរងគ្រោះ​ទី​១.​ឈ្មោះ ជា គង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ បែកក្បាល​ពី​កន្លែង ដល់​លលាដ៍ក្បាល​របួសធ្ងន់​។ ២.​ឈ្មោះ រឿ​ត សារ៉ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ រងរបួស​បែកក្បាល​ពី​រ​កន្លែង​ដល់​លលាដ៍ក្បាល​របួល​ធ្ងន់​។ ៣.​ឈ្មោះ ញ៉ា​ន វ៉េ​ត ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​កររ​ង​ប​បួ​សក​ញ្ជាំ​ងក​ពីក្រោយ​មួយកន្លែង ដោយ​ត្រូវ​និង​វត្ថុ​រឹង​របួសធ្ងន់​។ ទាំងបី​នាក់​រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​ចំពោះមុខ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ត្រាង​ស្រុក​កំរៀង និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន​រួចហើយ​។​
​មូលហេតុ​ដែលនាំអោយ​ស​ន្តិ​សុខ​ផ្សារ​ថៃ​វ៉ៃ​ដោយសារ​ជនរងគ្រោះ​មក​ត​ប័ត្រ​ប្រចាំ​សប្តាហ៍ ហើយ​នាំគ្នា​ហូបចុក​ស្រវឹង​ស្រែក​ឡូឡា ចោល​សំរាម​ខ្វះ​អនាម័យ និង​និយាយ​ឡូឡា​ប៉ះពាល់​អ្នកជិតខាង នៅមុខ​ហាង​លក់ដូរ​របស់គេ ពេល​សន្តិសុខ​ផ្សារ​មក​ណែនាំ​កើតមាន​ទំនាស់​ពាក្យសំដី​ឈានដល់​សន្តិសុខ​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ បច្ចុប្បន្ន​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​។​
គួរបញ្ជាក់​ផងដែ​ថា ចំពោះ​ប្រជា​ពល​រដ្ន​ថៃ​ចូលមក​រកស៊ី​លក់ដូរ​នៅលើ​ទឹកដី​ក​ម្ព​ជា បានមក​សេរី ទោះ​មានការ​ខុសឆ្គង​យ៉ាង​ក៍​ភាគី​កម្ពុជា​មិនដែល​ប្រើ​អំពើហិង្សា ទៅ​ប្រជាពលរដ្ឋ​ថៃ​ទាំង​នោះទេ​ចំណែក​អាជ្ញាធរ​ថៃ​នៅ​បន្តសកម្មភាព​មកលើ​ប្រជាពលរដ្ឋ​ខែ្មរ​យ៉ាង​ចាស់ដៃ​ដដែល​៕

15153104_1793111664260729_1656744033_o15152351_1793111660927396_168778217_o15151428_1793111657594063_1549934446_n15102225_1793111667594062_962580478_o