ខឹង​នារី​ម៉ាស្សា​មិន​ព្រម​ស្រឡាញ់ ​ដុត​កន្លែងធ្វើការនាង​ចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2016 ក+ ក-

ភ្នំពេញ​៖​ប្រភពព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃទី​១៨​វិច្ឆិកា ២០១៦​នេះ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ (៩៩៩៩) ផ្ទះ​លេខ​៣៧៥ ផ្លូវ​២០០៤ ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដោយសារតែ​បុរស​ម្នាក់​អាច​ថា តាម​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ដែល​បម្រើការ​នៅផ្ទះ​ម៉ាស្សា​យីហោ (៩៩៩៩) មិនបាន ហើយ​ហៅ​ទៅ​នៅផ្ទះ​ជាមួយ​មិន​ព្រម​ទៀត មាន​កំហឹង​ចងអាឃាត រក​វិធី ដុត​កន្លែងធ្វើការ​ម៉ាស្សារ​នោះ​ចោល តែ​ត្រូវ​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេលវេលា ក្រោយមក​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​ឃាត់ខ្លួន​)​។​
​បើ​យោងតាម មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ឈ្មោះ ជា ស្រីអូន អាយុ​២៥​ឆ្នាំ បម្រើការ​នៅផ្ទះ​ខាងលើ​រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​ជនសង្ស័យ​បាន​ហៅ​ស្រីមុំ ឲ្យ​ទៅ​នៅផ្ទះ​ជាមួយ​ប៉ុន្ដែ​ត្រូវ​នាង​ប្រកែក​ព្រោះ​មិនទាន់​ស្គាល់​ជនសង្ស័យ​ច្បាស់​។ លុះ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​ឈ្មោះ អៀម រដ្ឋា អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី បាន​មករក​ឈ្មោះ​ជា​ស្រីមុំ នៅ​កន្លែង​ម៉ាស្សា​ហើយ​មាន​កាន់​ថង់​មួយ ដាក់​ដប​សាំង​ប្រហែល​៣​លីត្រ និង​កាន់​ដែកកេះ​មួយ​ក្នុង​ដៃ ពេល​ឃើញ​
​ដូច្នោះ​ស្រីមុំ បាន​រត់​ចូល​ក្នុងផ្ទះ ហើយ​ជនសង្ស័យ​បាន​ដេញតាម និង​ចាក់​សាំង​ដុត​ក្នុងផ្ទះ​តែម្តង ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេល​។ មន្ដ្រី​ដដែល​បន្ថែមថា ក្នុង​ហេតុ​ការ​នេះ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសស្រាល និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​បន្ដិច​ប​ន្ទួ​ច ហើយ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ល្បាត អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

untitled-115058766_1793205870917975_1802284403_n