មេប៉ូលីស​អន្តោប្រវេសន៍​ប៉ោយប៉ែត​បង្កើត​ច្រករបៀង​ប្រមូល​លុយ​​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2015 ក+ ក-

ប៉ោយប៉ែត​៖​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ខាងលិច​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន​និង​ខាងជើង​នៃ​ស្ពាន​មិត្តភាព​កម្ពុជា​- ថៃ នៃ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ៥០០​ម៉ែត្រ ត្រូវ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បង្កើតឡើង​ដើម្បី​កឹ​ប​កេង​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​លួច​ចេញទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​។​

មន្ត្រី​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា ការបើក​ច្រករបៀង​ខុសច្បាប់​របស់​នគរបាល​អន្តោរ​ប្រវេសន៍​ដែល​គ្រប់គ្រង​ដោយ​លោក ស៊ឹម សំអាត នេះ​ត្រួវ​គេ​មើល ឃើញថា សម្រាប់​បំពេញ​សេចក្តីត្រូវការ​របស់លោក សឹម សំអាត ជា​មេ​ប៉ុស្តិ៍ ចំណែក​កូនចៅ​ក្រោម ឱវាទ​បានត្រឹមតែ​ផឹក​កាហ្វេ​ខ្មៅ ។

តាម​ប្រភព​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ច្រករបៀង​នោះដែរ គេ​ឃើញ​មាន​មន្ត្រី​ម្នាក់​ស្លៀកពាក់​ខោអាវ​ស៊ីវិល​អង្គុយ​គង​ទាក់​ខ្លា​លើ ចាំ​រាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ហើ​ទារ​យកលុយ​ដែល​ដើរ​ឆ្ល​កាត់​ទាំង​ចេញ​ទាំង​ចូលក្នុង​ប្រទេស​ថៃ​-​កម្ពុជា​។ អ្នកគ្រប់គ្រង​ផ្ទាល់​ច្រករបៀង​ខុសច្បាប់​នោះ​ឈ្មោះ ប៊ុន សុ​ផា ដែល​គេ​ដឹងថា​ជាម​នុស្ស​ជំនិត​បំផុត​របស់លោក សឹម សំអាត ។​

ប្រភព​បន្តថា ក្នុង​មួយថ្ងៃៗ​ហោចណាស់​មាន​ពលករ​ខ្មែរ​ឆ្លងដែន​ចេញចូល​ខុសច្បាប់​ចាប់ពី​៣០០​នាក់ ឡើងទៅ​ដែល​ត្រូវ​បង់ប្រាក់​ឱ្យ​មន្ត្រី​លោក​ស៊ឹម សំអាត ពី​៣០០ បាត​ទៅ​៥០០​បាត​ក្នុង​ម្នាក់ៗ​។
​គួររំលឹកថា កន្លងមក​មានព​លក​រ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​របៀបនេះ​ត្រូវបាន​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ញឹកញាប់​ដូចជា​ត្រូវ​ទាហាន​ថៃ​បាញ់សម្លាប់ ឬ​ចាប់​ដាក់គុក ធ្វើ​ទារុណកម្ម​ជាដើម​។

​លោក ប៊ុន សុ​ផា ជា​អ្នកគ្រប់គ្រង​ច្រករបៀង​ខុសច្បាប់​នោះបាន​ឆ្លើយ​ប្រាប់​អ្នកការ​សែត​កាលពីពេល ថ្មីៗ​នេះ​ថា រឿងនេះ​ទៅ​សួរ​មេ​របស់លោក​ទៅ​ទើប​ដឹង​។ ចំណែក​លោក ស៊ឹម សំអាត មេ​ប៉ុ​ស្ថិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​រុញ​ឲ្យ​ជួប​ទៅ​ជួប​លោក ប៊ុន សុ​ផា វិញ​ព្រោះ​លោក ជាប់រវល់​។​

ការ​រុញ​ទៅ​រុញ​មក របស់លោក​មេ​ប៉ុស្តិ៍​ន៍​នគរ​បាន​អន្តោរ​ប្រវេ​ស​ច្រក​ប៉ោយប៉ែត ត្រូវគេ​គិតថា​ទំនងជា​លោក​ស៊ឹម សំអាត ចង់​គេចវេស​ពី​ការអធិប្បាយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ប្រាប់​អ្នកកាសែត​ក្នុង​ការបើក​ច្រករបៀង​ខុសច្បាប់ និង​ទារលុយ​ពី​ប្រជា​ពលករ​ខ្មែរ​រាប់ម៉ឺន​បាត​(​លុយ​ថៃ​)​ក្នុង​មួយថ្ងៃៗ ក្រោមលេស​ថា​គ្មាន​លិខិត ស្នាម​ត្រឹមត្រូវ ៕ ប៊ុន ​ជេន​

-----------------