ជប៉ុន​ព្រមាន​ចំពោះ​រលក​យក្ស​ស៊ូណាមិ​ដែល​អាច​កើត​នៅភាគខាងជើងក្រុងតូក្យូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

​តូ​ក្យូ​៖​យោងតាម​សារព័ត៌មាន AP ទើប​ចេញផ្សាយ​មុននេះ​បន្តិច​បាន​ឲ្យ​ដឹង​ភ្លាមៗ​ថា ជប៉ុន​ប្រកាស​ពី​ការព្រមាន​នៃ​រលក​យក្ស ស៊ូណាមិ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៤​រិច​ទ័​រ វាយប្រហារ​នៅ​ឆ្នេរសមុទ្រ ហ្វូ​គូ​ស៊ី​ម៉ា​។​
​នៅ​ថ្ងៃ​អង្គារ​នេះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​គឺ​លោក ស៊ិន​ហ្សួ អា​បេ បាន​ប្រាប់​ឲ្យ​មន្ត្រី​អាជ្ញាធរ​ធ្វើការ​រួមគ្នា​ដើម្បី​បន្ថយ​ការខូចខាត​ក្រោយពី​មាន​សញ្ញា​អាសន្ន​ថា អាច​នឹងមាន​រលក​យក្ស​ស៊ូណាមិ​កើតឡើង​នៅ​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​
​គួរ​បញ្ជាក់ថា ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា​នេះ​គឺជា​កន្លែង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងខ្លាំង​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​ក្រោយពី​មាន​គ្រោះថ្នាក់​រញ្ជួយ​ដី​នៅ​ឆ្នេរសមុទ្រ​កាលពី​ឆ្នាំ​២០១១៕

fn-2016-11-22-08-12-24-0