ម៉ិកស៊ិក៖ក្រុមរដ្ឋអាជ្ញាម៉ិកស៊ិកបាននិយាយពីម្សិលមិញថា សាកសពដាច់ក្បាលមួយចំនួន៩នាក់ត្រូវបានប្រទះឃើញនៅកន្លែងចាក់សំរាមនៅលើផ្លូវមួយកន្លែងនៅក្នុងរដ្ឋហ្គើរ៉េរ៉ូនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។
អ្នកនាំពាក្យសន្តិសុខនៅរដ្ឋហ្គើរ៉េរ៉ូ លោក រ៉ូប៊ើតូ អាល់វ៉ារ៉េស បាននិយាយថា មន្ត្រីអាជ្ញាធរក៏បានពិនិត្យឃើញមានស្លាកស្នាមនៃការធ្វើទារុណកម្មទៅលើសាកសពទាំង៩នាក់នេះផងដែរ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សាកសពមួយចំនួនត្រូវបានច្រកចូលជាមួយដៃនិងជើង ហើយមួយចំនួនទៀតត្រូវបានកាប់ជិញ្ច្រាំហើយច្រកដាក់ចូលក្នុងថង់ផ្លាស្ទិកនៅកន្លែងគរសំរាម។
គួរបញ្ជាក់ថា តំបន់ដែលមានហេតុការណ៍កើតឡើងនេះគឺជាកន្លែងដែលមានក្រុមអ្នកជួញដូរគ្រឿងញៀនដ៏ព្រៃផ្សៃបំផុតដែលតែងតែមានការវាយប្រហារគ្នារវាងក្រុមជនអន្ធពាលផ្សេងៗទៀតនៅក្នុងតំបន់នោះជារឿយៗ៕