ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​អូរ​រំដួល​ត្អូញត្អែរ​ជំនួញ​មិនសូវ​កាក់កប​ព្រោះ​បង់លុយ​អោយ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អូរ​រំដួល​បាន​ត្អូញត្អែរ​ចំពោះ​របរ​រកស៊ី​របស់​ខ្លួន​មិនសូវ​សូវ​សមប្រកប​ព្រោះតែ​បង់លុយ​អោយ​គយ​និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ច្រើន​ស្ថាប័ន​។​
​ឈ្មួញ​អ្នករកស៊ី​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​២០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​បាន​លើកឡើងថា ក្នុងការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​នៅពេល​បច្ចុប្បន្ននេះ​មិនសូវ​សមប្រកប​ទេ​ព្រោះ​ត្រូវ​បង់លុយ​សុទ្ធ​មិនមាន​ចេញ​វិ​ក័យ​ប​ត្រ័​ឬ​កន្ទុយ​ស​ន្លឺ​ក​ដែល​បង់​តាម​តារាង​កំណត់​របស់​រដ្ឋ​ឡើយ ពិសេស​ការបង់​អោ​យម​ន្ដ្រី​គយ​និង​រដ្ឋាករ​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​៧​ម៉ឺន​រៀល​តាម​ប្រភេទ​ទំនិញ​គិត​ក្នុង​ឡាន​មួយគ្រឿង​ដោយ​ត្រូវ​រំដោះ​ទំនិញ​តាម​រទេះអូស​ជិត​១០​រទេះ​ទើប​ពេញ​មួយ​ឡាន​ដឹកទំនិញ​ខ្នាតតូច ក្រៅពីនេះ​និង​ត្រូវ​បង់ពន្ធ​អោយ​គយ​ក្នុង​ខេត្ត​ផងដែរ​។​
​ទំនិញ​ដែល​បាន​នាំចូល​ខាងលើនេះ​មាន​ជី ទឹកក្រូច​គ្រប់​ប្រភេទ ទឹក​សុទ្ធ នំ​ធុង​និង​ទំនិញ​ជាច្រើន​ប្រភេទ​ផ្សេងៗ​ទៀត​ដោយ​នាំចូល​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​នានា​ដូចជា​ទីផ្សារ​ស្រុក​ប​វេ​ល ទីផ្សារ​ក្នុង​ក្រុង​បាត់ដំបង​និង​បណ្តា​ស្រុក​ជាប់​គ្នា​ជាច្រើន​ទៀត​។​
​ប្រភព​មួយ​ផ្សេងទៀត​បាន​បង្ហើប​អោយដឹង​បន្ដ​រថា ទំនិញ​ច្រើន​មុខ​មាន​ឈ្មួញ​ជាច្រើន​បាន​នាំ​ចេញពី​ប្រទេស​ថៃ​កាត់​តាម​ច្រក​អូរ​រំដួល​ចាប់ពី​ពេលព្រឹក​ព្រលឹម​ដល់​ម៉ោង​ប្រមាណ​ជាង​១០.០០​ព្រឹក​និង​នៅពេល​រសៀល​ចាប់​ម៉ោង​១.០០​ដល់​ម៉ោងជាង​៦.០០​ព្រលប់ៗ​។ ការ​នាំចូល​ទំនិញ​ក្រោមរូបភាព​ត្រូវ​រូ​វ​គ្នា​នេះ​បានធ្វើអោយ​បាត់​ចំណូល​ថវិកាជាតិ​ជាច្រើន​ព្រមទាំង​ប៉ះពាល់​ខ្លាំង​ផងដែរ​ទៅដល់​ក្រុមហ៊ុន​ទទួល​សិទ្ធ​ផ្ដាច់មុខ​មិនអាច​ទប់ទល់​បាន​និង​ការ​លួចលាក់​នាំចូល​ខុសច្បាប់​ពិសេស​ការប្រកួតប្រជែង​ទាក់ទង​និង​តម្លៃ​ក្នុង​ទីផ្សារ​។​
​ទាក់ទង​នឹង​បញ្ហា​ជួប​ការលំបាក​និង​ការ​ត្អូញត្អែរ​ខាងលើនេះ​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យ៉ែម ខែម​រ៉ាត់ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អូរ​រំដួល​បានទេ​ព្រោះ​ទូរ​សព្ទ័​ចុច​មិន​ចូល រីឯ​លោក​អៀង ផេង អនុប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ប្រាប់ថា ជាប់រវល់​នៅ​ភ្នំពេញ​មាន​កិច្ចការងារ​អ្វី​ចាំ​លោក​ត្រឡប់មកវិញ​ជួបគ្នា​៕

15205565_1794464087458820_1941201406_o15128609_1794464084125487_1809111977_n 15139762_1794464134125482_586213851_n 15174695_1794464144125481_1221364892_n15205822_1794464100792152_1855881971_o 15209241_1794464120792150_814971564_n