រថយន្ត​ដឹកទំនិញ​ធន់​ធំ​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​មនុស្ស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

ខេត្តកណ្តាល​៖​បុរស​ជា​អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅ​ច​ញ្ចើ​ម​ថ្នល់​យ៉ាង​អាណោចអាធ័ម​ដោយសារ​រថយន្ត​រ៉េ​ចង្កូត​មក​បុក​ម៉ូតូ​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​២០ និង​៤០​នាទី​យប់​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០១​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩​ស្ថិតនៅ​ភូមិ​ខ្សំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM-4382 បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​.​អ្នក​លឿង​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​FUSO​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-0704​ប្រភេទ​ដឹកទំនិញ​មាន​ទិសដៅ​អ្នក​លឿង​.​ភ្នំពេញ​(​ទិសដៅ​ច្រាស​)​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់​)​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​បើករថយន្ត​ចូល​ចំណែក​ផ្លូវ​ខាងស្តាំ​ដៃ​ម៉ូតូ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៍បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​
​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ច​រារ​ច​ណ៍​រួច​កម​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​បន្សល់ទុក​រថយន្ត​នៅ​ន​w​ង​កន្លែងកើតហេតុ​។​
​ក្រោយ​កើតហេតុ​ជំនាញ​បាន​បន្ត​នីតិវិធី​ប្រគល់​សព​ជូន​គ្រួសារ​រងគ្រោះ​និង​ប្រមូលយក​មធ្យោបាយ​ទាំងពីរ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

img-20161122-wa0003img-20161122-wa0001img-20161122-wa0000