អាចារ្យ​តណ្ហា​ពុះកញ្ជ្រោល​ចាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំប៉ង​រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្របួច​ជាប់​វាយខ្នោះ​អាចារ្យវត្ត​ម្នាក់ ដែល​តែងតែ ដើរ​រៃអង្គាសប្រាក់​តាម​ដងផ្លូវ​សាធារណៈ ព្រោះ​កាមតណ្ហា​ឡើង​ពុះកញ្ជ្រោល​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​វ័យ​ទើបតែ​១០​ឆ្នាំ​ដើម្បី​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​។​
​ករណី​អាចារ្យវត្ត​ប៉ុនប៉ង​ចាប់​ក្មេងស្រី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​នៅវេលា​ម៉ោងជាង​១១​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុន​ឈានទៅ​ឃាត់ខ្លួន​អាចារ្យ​វ ត្ត​ម្នាក់នេះ បន្ទាប់ពី​បងស្រី​របស់​ជនរងគ្រោះ​បាន​ប្ដឹង​មក​ស ម​ត្ថ​កិច្ច​មូលដ្ឋាន​ថា​មាន​ករណី​ចាប់រំលោភ ព្រោះ​នៅមុន​ពេ ល​កើតហេតុ គេ​បានឃើញ​អាចារ្យវត្ត​២​នាក់​ដៃគូរ កំពុងតែ​ផឹ ក​ស្រា​រហូត​ស្រវឹង​ស្រឿងៗ ដោយ​អាចារ្យ​ម្នាក់ នៅ​ខាងក្រៅ​និង​អាចារ្យ ដែល​ជាប់​សង្ស័យ​ក៍បាន ចូលទៅក្នុង​ផ្ទះ​ហើយក៍​ធ្វើ​សកម្មភាព បន្លែង​បបោសអង្អែល អោបថើប​ក្មេងស្រី​រងគ្រោះ ខណៈ​នោះដែរ​ស្រាប់តែ ត្រូវ​បងស្រី​របស់​ជនរងគ្រោះ មក​ទាន់​ឃើញបែបនេះ ក៍​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន តែម្ដង​ទៅដោយ​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​រំលោភ សេព​ស​ន្ទ​វ​លើ​អ​និតិ​ជន ។​
​ជនសង្ស័យ​ជា​អាចារ្យវត្ត​ដែល​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន ជាប់ចោទ​ពីបទ​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ មានឈ្មោះ​ទុយ ទីន អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​កំពុង​កុង ស្រុក​កោះធំ ខេត្ត​ក ណ្ដា​ល ។​
​ចំណែក​ក្មេងស្រី​រងគ្រោះ​ជា​អ​និតិ​ជន​អាយុ​ទើបតែ ១០​ឆ្នាំ​ប៉ុណ្ណោះ ស្នាក់នៅ​ជាមួយ​បងស្រី​និង​ម្ដាយ​មាន​មុខរប រ​ជា​អ្នកដើរ​រៃអង្គាសប្រាក់​ជាមួយ​អាចារ្យវត្ត ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន ។​
​មន្ត្រីនគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ឃាត់ខ្លួន​ជ ន​ជាប់​សង្ស័យ​ជា​អាចារ្យវត្ត ត្រូវបាន​បញ្ជូនមក​សួរនាំ​នៅ​ប៉ុ ស្ដិ៍​នគរបាល​ឫស្សីកែវ ដើម្បី​ស៉ើ​ប​អង្កេត​បន្ត​តាម​និតិ​វិធី ៕

untitled-1