ក្រុមបាតុករ​ប្រមាណ​២​លាន​នាក់​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​លោកស្រី ផាក គឺ​ន​ហេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ក្រុមបាតុករ​ប្រមាណ​ពី​១,៥ ទៅ ២​លាន​នាក់​ដែលមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​១៥០០ គ្រោង​ធ្វើបាតុកម្ម​តវ៉ា ទ្រង់ទ្រាយ​ធំ​តាមរយៈ​ការដើរ​ជា​ក្បួន​ដង្ហែ និង​អុជ​ទៀន​ទាមទារ​ឱ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ផាក គឺ​ន​ហេ ចុះចេញ​ពីមុខ​តំណែង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុ​ន​ហាប់​។​
​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​តំណាង​ក្រុម​អង្គការ​ទាំងនេះ​បានឱ្យដឹងថា បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​លោកស្រី​ផាក នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ តាម​ដំណាក់កាល​នីមួយៗ ដោយ ចាប់ផ្ដើម​នៅ​ម៉ោង​ប្រមាណ​ជា ១៣ និង​០០​នាទី​រសៀល (​ម៉ោង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​) នៅឯ​ទីលាន​ក្នុង​ទីក្រុង សេ​អ៊ូ​ល និង​នៅតាម​កន្លែង​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំងប្រទេស មុន​នឹងមាន​ការដើរ​ដង្ហែ​ជា​ក្បួន ឆ្ពោះទៅកាន់ វិមាន​ប្រធានាធិបតី​នៅ​ម៉ោង ១៦ និង​០០​នាទី ហើយ​នៅ​ម៉ោង​២០ និង​០០​នាទី ទើប​ក្រុមបាតុករ​ទាំងអស់​នឹង​នាំគ្នា អុជ​ទៀន​សម្ដែង​ការតវ៉ា​របស់​ពួកគេ​៕

ce-samedi-encore-les-sud-coreens-etaient-encore-pres-d-un-demi-million-a-manifester-a-seoul-pour-demander-le-depart-de-leur-presidente-park-geun-hye-photo-afp-1479586733