កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​សម្ពាធ​ទាបមួយបក់​ពី​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​មួយ ដល់​សាធារណជន​ឲ្យ​បានដឹងថា បន្ទាប់ពី​បាន​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា ប្រទេស​កម្ពុជា​នឹងរង​នូវ​សម្ពាធ​ទាប ពី​សមុទ្រ​ចិន​ខាងត្បូង​គ្រប់​ដណ្តប់ ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បោកបក់ ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦​។​
​យោងតាម​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា បណ្តា​ខេត្ត​ដែល​អាច​នឹង​ប៉ះពាល់​រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និង​បណ្តា​ខេត្ត​នៅតាម​តំបន់​មាត់សមុទ្រ​ជាដើម​៕

3-8